GALAXY SIII អាចប្រើ SMART SCROLL បានដែរ? ​(VIDEO INSIDE)





ថ្ងៃនេះខ្ញុំសូមនាំយកនូវបច្ចេកវិទ្យាថ្មីមួយគឺ Smart Scroll ដែលជាបច្ចេកវិទ្យាដ៍ទំនើបរបស់ Smartphone Samsung ។
ជាការពិតណាស់ បច្ចេកវិទ្យា Smart Scroll នេះត្រូវបានបំពាក់ទៅលើតែទូរស័ព្ទ Galaxy S4 និង Galaxy Note III តែប៉ុណ្ណោះ ប៉ុន្តែដោយឡែកពេលនេះវិញគឺចំលែកត្រង់ថា អាចប្រើប្រាស់លើ Galaxy SIII ផងដែរ ។ ចំពោះការបញ្ចូលបច្ចេកវិទ្យានេះទៅកាន់ Galaxy SIII គឺមិនមែន ក្រុមហ៊ុន Samsung ធ្វើឡើងនោះទេ គឺជាការចំលងចេញពី Galaxy Note III ចេញមកយកមកបញ្ចូលទៅក្នុង Galaxy SIII វិញ ហើយការបញ្ចូលនេះគឺត្រូវបានធ្វើដោយ Developer របស់ XDA ដែលមានឈ្មោះថា RagzDog ។

ទាញយក ROM

របៀបតំឡើង
- ចំលង ROM នេះចូលទៅកាន់ទូរស័ព្ទរបស់អ្នក
-Boot ទូរស័ព្ទទៅកាន់ Recovery
-ជ្រើរើសយក " Install Zip from SD Card "
- ជ្រើរើសយក ROM របស់អ្នក
-អ្នកអាចធ្វើការ Wipe Data ដោយធ្វើការជ្រើសរើសក្នុង AROMA Installer Option
-បន្ទាប់ពីធ្វើការតំលើងរួចហើយ Reboot ទូរស័ព្ទរួចធ្វើការរង់ចាំ ។

បញ្ជាក់៖ យើងខ្ញុំមិនទទួលខុសត្រូវចំពោះបញ្ហាណាមួយដែលកើតមានឡើងឡើយ ពីព្រោះការតំលើងនេះអាចធ្វើអោយមានបញ្ហាដូចជាបាត់សេវា (Emergency Call ) ។
ចំពោះដំណោះស្រាយដូចនេះ Developer តំរូវអោយអ្នក Install MG4 Modem ពី AROMA Installer ប៉ុន្តែទោះជាយ៉ាងណាខាងយើងខ្ញុំមិនទាន់ជួបបញ្ហានេះឡើយ ដូច្នេះខ្ញុំក៍មិនធានាថាវិធីនេះអាច
ដោះស្រាយនៅពេលដែលទូរស័ព្ទអ្នកមានបញ្ហាឡើយ ។

សូមថ្លែងអំណរគុណដល់ @RagzDog
ឯកសារដើមសូមចុច តំណនេះ

                                   

YotaPhone ទូរស័ព្ទទំនើបមានអេក្រង់ពីរ  New ProductSmart Phone

ក្រុមហ៊ុន Yota បាន​ចេញ​នូវ​ផលិតផល​សំរេច​របស់​ខ្លួន​ YotaPhone ដែល​ជា​ទូរស័ព្ទ​ទំនើប​មាន​អេក្រង់​ពីរ​គឺ ​អេក្រង់​ផ្នែក​ខាង​មុខ​ជា Touchscreen និង​ផ្នែក​ខាង​ក្រោយ ​ជា E-ink display។ អេក្រង់​ទាំង​ពីរ​នេះ​មាន​​ទំហំ ​ 4.3  អ៊ីញ ប៉ុនគ្នា។ អេក្រង់  E-link display ផ្នែក​ខាង​ក្រោយ​មាន resolution 640×360 pixels ​វា​​មាន​​តួ​នាទី​​បង្ហាញ​​រូបភាព ឬ​​ក៏​​កំណត់​​សំគាល់​នានា​​​ដែល​​មាន​​នៅ​​​ក្នុង​អេក្រង់​​ផ្នែក​​ខាង​​ មុខ​។ អេក្រង់ E-link ​នេះ​​មិន​​មាន​សមត្ថភាព​បង្កើត Touchscreen ដោយ​ខ្លួន​ឯង​ទេ ក៏​​ប៉ុន្តែ​​វា​​មាន​​ feature ដែល​បង្កើត​អោយ​​មាន តំបន់​អាច Touch បាន​នៅផ្នែក​ខាង​ក្រោម​សំរាប់​គ្រប់​គ្រង​លើ​​កាយ​​វិការ​​នៃ​​ការ​​បញ្ជា​​ ។
YotaPhone ជា​ទូរស័ព្ទ​ទំនើប  ​ប្រភេទ​ Mid-range,​ប្រើ​ប្រាស់​Processor 1.7GHz Krait មានRAM 2GB និង​សមត្ថភាព​​រក្សា​​ទុក​ឯក​សារ​​បាន​​32GB។ វា​​​មាន ​C​amera ក្រោយ​ 13 MP ដែល​​អនុញ្ញាតិ​​អោយ​​ធ្វើ​​ការ​​ថត​​ជា​​វី​ដេអូ ​1080pបាន រួម​ជា​មួយ​និង Camera ខាង​មុខ 1MP និង​មាន​​បន្ថែម LTE support ផងដែរ។ YotaPhone មាន​ថាមពល​ថ្ម 1800mAh ហើយ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ ​Android 4.2.2​ Jelly Bean។



គន្លឹះ ៤ យ៉ាង​ក្នុងការ​បង្កើន​ល្បឿន Browser របស់អ្នក


ការងារ​ប្រចាំថ្ងៃ​របស់លោកអ្នក កំពុងតែពឹងផ្អែក​លើ Browser មែនទេ? ឬជាអ្នកតាមដានព័ត៌មាន​លើ​បណ្តាញ​អ៊ីនធើណេត? នេះជា​គន្លឹះ​ថ្មី​មួយទៀត ដែលសំបុកអាយធី នឹងលើក​យក​មកធ្វើការ​បង្ហាញ និង​អនុវត្តន៍​ជា​គំរូ ជូន​លោកអ្នក​ពិនិត្យ​ និងតាមដាន ។ លោកអ្នកអាច​សាកល្បង​នូវ​វិធីងាយៗនេះ ចំណេញពេល​វេលា​ក្នុងការ​បើក ឬ​ប្រើប្រាស់​គេហទំព័រនានា ឬអាច​ជៀស​វាង​ដល់ការគាំង​កុំព្យូទ័រ ដោយសារតែគាំង​Browser (សម្រាប់វីនដូ) ។
ខាងក្រោមនេះ ជាគន្លឹះ​ងាយៗ ដែល​លោកអ្នក​ពុំចាំបាច់មាន​ជំនាញអាយធី ក៏អាចធ្វើបានដែរ ៖
speed-up-browsers
ក. ពិនិត្យមើល Tab Browser ដែលលោកអ្នក​កំពុងបើក
នេះជាមូលហេតុចម្បង​មួយ ដែល​អាចបណ្តាលឲ្យ Browser របស់​លោកអ្នក​ដំណើរការ​យ៉ាងយឺតៗ ដូចខ្យងវារ ពីព្រោះមានដំណើរការ (Process) ច្រើន​ក្នុង​ពេល​តែមួយ ធ្វើឲ្យអស់ RAM ដែលអាចនាំឲ្យគាំងបាន ។ ប្រសិនបើឯកសារ ឬការសរសេរនានា នៅលើទំព័រ​ដែលអ្នក​បានបើក នឹងត្រូវបាន​បាត់បង ដរាបណា Browser នោះបិទ ឬគាំង ។
close some tabs
ខ. ធាតុបន្ថែម (Extension ឬ Add-ons) ​អាចនាំប្រយោជន៍ និងផលប៉ះពាល់
ចំនុចនេះ លោកអ្នកកាន់តែ​មិនគួរ​មើលរំលងឡើយ ។ ដោយសារតែផល​ចំណេញ របស់វា លោកអ្នក​បាន​ប្រើប្រាស់​វាហួសកំណត់ រហូតដល់លើស​កម្រិត​ដែល Browser អាចទទួលយកបាន ។ ប្រសិនបើ Extension ឬ Add-ons ដែលលោកអ្នក​គិតថា មិនចាំបាច់ ឬលែងប្រើប្រាស់ សូមលុបវា​ចោល ដើម្បីបន្ថយ ដំណើរការ (Process) និងបង្កើនល្បឿន​ Browser របស់អ្នក ។
disable extension or addons
គ. សម្អាត Browser  
មិនត្រឹមតែកុំព្យូទ័រ ឬឧបករណ៍​អេឡិចត្រូនិច ទេដែលត្រូវការ ការសម្អាត ដើម្បីថែរក្សានិរន្តភាព​នៃដំណើរការ និងប្រសិទ្ធិភាព​​ឧបករណ៍​ទាំងនោះ ។ សូម​លោក​អ្នក​​ធ្វើការ​សម្អាត Browser លោកអ្នក​ជាប្រចាំ (មួយ ឬ​ពីរ​សប្តាហ៍ អាស្រ័យលើ​ចំនួន​នៃការប្រើប្រាស់) ។ យ៉ាងណាមិញ ការសម្អាតនេះ ថែមទាំង​ចំណេញ​កន្លែង​រក្សា​ទិន្នន័យ​ថែម​ទៀតផង ។
Clear Caches and Browsing History
ឃ. ផ្លាស់ប្តូរ DNS Servers
ការផ្លាស់ប្តូរនេះ មិនត្រឹមតែជួយបង្កើន​ល្បឿន Browser លោកអ្នក​ប៉ុន្នោះទេ តែ​វា​ថែម​ទាំង​បង្កើនល្បឿន​អ៊ីនធើណេត​​ផង​ដែរ ។ ជាពិសេស​​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​​​​ជាមួយ Browser ច្រើនដូចជា  Web Developer គួរតែផ្លាស់ប្តូរ ដើម្បីងាយ​មើល​ពីការប្រែនានា​បានភ្លាមៗ​ ។
change dns to google
សូម​សាកល្បង​ដើម្បី​បង្កើន​ល្បឿន Browser លោកអ្នក ។




របៀប Share WiFi នៅក្នុង​ Windows 8


ការ​ចែក​រំលែក Wifi ពី​កុំព្យូទ័រ​ទៅកាន់​កុំព្យូទ័រ​ ឬ​ទៅ​ទូរស័ព្ទ តាម​រយៈ Windows 7 មិនមែន​ជារឿងដែល​ពិបាក​ទេ​ព្រោះ​មាន​មុខ​ងារភ្ជាប់​មកជាមួយ Windows 7 ស្រាប់ (ad hoc)​ ប៉ុន្តែនៅ​ក្នុង​windows 8 មិន​មាន​ទេ ​។ ទោះជា​យ៉ាងណា​ អ្នក​ក៏​នៅ​តែ​អាច​ Share Wifi នៅក្នុង Windows 8 មក​កាន់​ទូរស័ព្ទ ឬ កុំព្យូទ័រ​បាន​តាម​រយៈ​អត្ថបទ​របស់​សំបុកអាយធី​មួយ​នេះ​យក​មក​បង្ហាញ​ដល់​អ្នក​ ។
Windows8AdHoc

ប្រើប្រាស់​ Netsh Utility

ទាំង​ Windows 7 និង Windows 8 សុទ្ទ​តែ​ Support ការភ្ជាប់ ad hoc wirless ដោយ​ប្រើប្រាស់​ commands “netsh” ។​ ដើម្បីដំណើរការ​ Commands នេះ​បាន​សូម​ធ្វើការ​វាយ cmd នៅក្នុង​ប្រអប់ Search នោះអ្នក​នឹងឃើញ​ដូចខាងក្រោមហើយ​ Right Click លើ cmd ហើយជ្រើស​យក Run as administrator ។
cmd open
សូម​ធ្វើការ​ត្រូត​ពីនិត្យ​ទៅលើ​មើលថា​ network inter face របស់​កុំព្យូទ័រអ្នក​ support virtualization ដែរទេ សូមវាយ commands ខាងក្រោម​៖
netsh wlan show drivers
netsh show drivers
ប្រសិនបើ Hosted network supported : No អ្នក​គួរតែ Update driver network របស់​អ្នក​។ ប្រសិន​បើ yes សូម​បន្ត​វាយ​ commands ដូចខាងក្រោម​ ហើយដាក់​ user name (ssid) និង password (key)អ្វី​ក៏បាន​ដែល​អ្នក​ចង់​ដាក់​ ។
netsh wlan set hostednetwork mode=allow ssid=<network name> key=<passkey>
netsh 4
បន្ទាប់​ពី​ជោគជ័យ​ហើយ​សូម​ start hostednetwork ដូចខាងក្រោម
netsh wlan start hostednetwork
hostednetwork started
ប្រសិន​បើ​មិន​អាច start បាន​ទេ សូម​ធ្វើការ​ Disable wireless network ដែល​ទើប​នឹង​បង្កើត​មុន​នេះ ហើយ​ enable វិញ។ ហើយ​សូម​ចូលទៅកាន់​Network Connection បន្ទាប់​មក​Right Click ទៅលើ Network adapter ណាដែល​អ្នក​កំពុង​តែ​ចង់​ចែក​រំលែក Internet ហើយ​ជ្រើស​យក​ Local Area Connection* 13 ហើយ​ Tick លើ​ Allow ហើយចុច​ Ok.
Sharing wifi sombokit
បន្ទាប់មក​សូម​ចូល​ទៅ​ Property របស់​ Local Area Connection* 13 ដើម្បី​មើល​ថា​មាន​ assign IP ឱ្យ​ឬនៅ បើមាន​ហើយ​មានន័យ​ថា​អ្នក​អាច​ប្រើបាន​ហើយ​ តែបើមិន​ទាន់មាន​ទេ​សូម​ធ្វើការ​ run នូវ​ command “netsh wlan start hostednetwork”ម្តងទៀត ។
check-ip-sombokit
លោកអ្នក​នឹង​អាច​ចែករំលែក Internet យ៉ាងងាយ ដោយ​គ្រាន់​តែ​អនុវត្តន៍​តាម​គន្លឹះខាងលើ តែម្តង​ហើយ​ ប្រើបាន​រហូត នៅពេល​ចែក​រំលែក​លើក​ក្រោយៗ ។ សូម​ដាក់​មតិ និង​សំនួរនៅ​ក្នុង​ប្រអប់​ខាងក្រោម ។
Newer Post
This is the last post.

Contact Form

Name

Email *

Message *

Powered by Blogger.

Powered by themekiller.com