កន្លងមកក្នុងការតម្លើងខ្មែរយូនីកូដនៅលើទូរស័ព្ទម្តងៗ គឺលោកអ្នកតែងតែចំនាយពេលយូរដោយត្រូវចំលងពុម្ពអក្សរខ្មែរចូលទូរស័ព្ទរួចទើបប្រើប្រាស់កម្មវិធី root explorer ដើម្បីចំលងចូល system ទៀត ទើបអាចអាចនិង សរសេរអក្សខ្មែរបាន។
ពេលនេះខ្ញុំមានកម្មវិធីថ្មីមួយដែលខ្ញុំបានសរសេរវាឡើងដើម្បីជួយសំរួលដល់កាងារកាន់តែលឿន ពោលវាចំនាយពេលត្រឹមតែ១០វិនាទីសំរាប់ការតម្លើងទូរស័ព្ទមួយគ្រឿងតែប៉ុណ្ណោះ។ លក្ខណៈពិសេសៗរបស់កម្មវិធីតម្លើងខ្មែរនេះមានដូចជា៖
·                       អាចតម្លើងបានច្រើនម៉ូដែលដូចជា Samsung, LG, HTC, SONY, SKY VEGA, ទូរស័ព្ទ Android ចិន
·                       គ្រាន់តែដំណើរការ file exe នោះវាដំណើរការដោយស្វ័យប្រវត្តិ
·                       មាន Multiling keyboard មកស្រេច
·                       មាន dictionary keyboard រួចជាស្រេច
·                       ទំហំតូច(១០MB)
·                       ប្រើពេលត្រឹមតែ១០វិនាទីដើម្បីតម្លើងទូរស័ព្ទមួយគ្រឿង
·                       ប្រើបាននៅលើ Windows (ល្អបំផុតគឺ Windows 7)
តម្រូវការផ្សេងដើម្បីប្រើប្រាស់កម្មវិធីនេះ៖
·                       ទូរស័ព្ទត្រូវតែ root ជាមួយសិន (អាចប្រើ VROOT)
·                       ប្រើបានចាប់ពី Jelly Bean 4.1 ឡើងទៅ
របៀបប្រើប្រាស់៖
1.                     ប្រាកដថាទូរស័ព្ទ root ជាមុនសិន
2.                    ភ្ជាប់ទូរស័ព្ទទៅកុំព្យូទ័រ
3.                    បើកកម្មវិធី Universal Khmer unicode installer.exe
4.                     រង់ចាំមួយសំទុះ ពេលកម្មវិធីវាដំណើរការចប់
5.                    ទូរស័ព្ទreboot
កម្មវិធីមិនមានដាក់ជូនដោយឥតគិតថ្លៃនោះទេ។ បើសិនជាមានចំនាប់អារម្មណ៍សូមទំនាក់ទំនងមកខ្ញុំបាទតាមលេខទូរស័ព្ទ 092551744  0973434818 តម្លៃរបស់វាត្រឹមតែ៥ដុល្លារតែប៉ុណ្ណោះ។
បញ្ហាដែលនឹងកើតមាន៖ បើសិនជាវាចេញដូចរូបខាងក្រោមនោះ សូមបិទរាល់កម្មវិធីដែលដំណើការ adb.exe ដូចជា (vroot, កម្មវីធីសំរាប់តម្លើង កម្មវិធីទូរស័ព្ទ Android ទាំងអស់) ចូលទៅ task manager ដើម្បីបញ្ចប់ដំណើរមួយឈ្មោះថា adb.exe










Contact Form

Name

Email *

Message *

Powered by Blogger.

Powered by themekiller.com